Ultra Glass Coating

Print


តើការស្រោបថ្នាំកែវការពារពណ៌ថ្នាំរថយន្តគឺជាអ្វី ?

What is car body coating?

Ultra Glass Coating NEO by Threebond

ពណ៌ថ្នាំដើមរបស់រថយន្តពីរោងចក្រទាំងអស់ អាចមានការប្រែប្រួលទៅតាមរយះពេលប្រើប្រាស់ ។ ប្រសិនបើរថយន្តរបស់អ្នកមិនត្រូវបានទទួលការថែទាំឲ្យបានត្រឹមត្រូវ ពណ៌ថ្នាំនឹងមិនមានភាពរលោង ស្រស់ស្អាតបានយូអង្វែងទេ ។

ពណ៌ថ្នាំអាចសាបពណ៌ប្រែជាស្រអាប់គ្នានពន្លឺចែងចាំង ដូច្នេះ ការស្រោបថ្នាំកែវ ការពារពណ៌ថ្នាំឡាន អាចដោះស្រាយបញ្ហាដែលបានរៀបរាប់ខាងលើ ។ ការស្រោបថ្នាំកែវការពារជុំវិញ ផ្នែកខាងក្រៅឡាន (car body coating) អាចជួយឲ្យពណ៌ថ្នាំឲ្យមានភាពភ្លឺចែងចាំងស្រស់ស្អាត, ការពារកម្ដៅព្រះអាទិត្យ, ការពារកាំរស្មី UV, ការពារភាពច្រេះ, ការពារអាចម៍សត្វ ។ល។

ថ្នាំកែវស្រោបការពារពណ៌ថ្នាំឡាន គឺជាផលិតផលធ្វើឲ្យផ្ទៃពណ៌ថ្នាំឡាន ស្រោបការពារដោយ កញ្ចក់អ៊ុលត្រា (Ultra-Glass Coating) ដែលមានភ្លឺរលោងចែងចាំងស្រស់ថ្លា និងរអិលស្រួល ។

 

ប្រភេទថ្នាំប៉ូលាស្រោបការពារពណ៌ថ្នាំឡាន

  • ជំនាន់ទី១ (1st generation) : ជាប្រភេទថ្នាំប៉ូលាធម្មតា ឬប្រភេទម្សៅក្រមួន (wax, carnauba)
  • ជំនាន់ទី២ (2nd generation) : គេប្រើសារធាតុគីមីបង្កើតភាពភ្លឺរលោងដូចជា Polymer, Teflon និង Resin
  • ជំនាន់ទី៣ (3rd generation) : គេប្រើប្រភេទថ្នាំកែវពិសេស បង្កើតស្រទាប់កែវ ឬកញ្ចក់អ៊ុលត្រា ដូចជា Glass, Crystal និង Ceramic

Ultra Glass Coating Classic Sales Training

ប្រភេទថ្នាំកែវមានលក្ខណៈពិសេសដូចជា ៖

  • មានភាពភ្លឺរលោងចែងចាំង ស្រស់ថ្លាដូចជាកញ្ចក់ (smooth surface, clear and gross)
  • ស្អិតជាប់លើផ្ទៃថ្នាំឡានបានយូអង្វែង (very long service life)
  • ការពារកម្ដៅបានល្អ ពីព្រោះថ្នាំកែវមានទំរង់ជាស្រទាប់សារធាតុដ៏រឹងមាំ (high heat resistance)
  • ថ្នាំមិនមានធាតុលោហៈ ដូចនេះកំទេចកំទីលោហៈមិនអាចស្អិតជាប់ (less iron dust)
  • ជួយការពារពណ៌ថ្នាំឡាន សារធាតុគ្រោះថ្នាក់របស់អាចម៍សត្វស្លាប កំទេចកំទីជ័រ និងកំទេ ចឈើ (protect from dung, tar and wood resin)
  • មានភាពងាយស្រួលថែទាំ (easy maintenance)
  • មានស្រទាប់ការពារភាពសឹករិចរិល និងភាពឆ្កូតថ្នាំពណ៌ (reduce scratch)
  • ភាពឆ្កូតអាចកើតមានលើតែស្រទាប់កែវ ឬកញ្ចក់អ៊ុលត្រា (glass coating) ដូចនេះទោះជាអ្នកប៉ូលាឡានច្រើនដងយ៉ាងណា ក៏គ្មានបញ្ហាដល់ពណ៌ថ្នាំដើមឡើយ (no damage on layer of clear color)

Ultra Glass Coating Classic Sales Training

 

ទឹកថ្នាំកែវបង្កើតកញ្ចក់អ៊ុលត្រាការពារ

ផលិតផល Three Bond Ultra Class Coating ជាទឹកថ្នាំកែវបង្កើតកញ្ចក់អ៊ុលត្រាការពារពណ៌ថ្នាំឡាន

  • ថ្នាំលាងសម្អាតជាតិប្រេង ឬជាតិរំអិល (degreaser) = 80 ml
  • ថ្នាំកែវពិសេស (base liquid) = 80 ml
  • ថ្នាំស្រោបការពារស្រទាប់ខាងលើ (top liquid) = 80 ml
  • មានឧបករណ៍ធ្វើតំហែទាំ (ទឹកថ្នាំជូត (conditioner) = 200 ml និងកូនកន្សែងជូត (micro fiber cloth)
  • ស្ទិកគ័របកបិទ (sticker)
  • សៀវភៅប្រើប្រាស់ (owner’s manual)

Ultra Glass Coating Classic Sales Training


Car Fresh, a Japanese brand high quality and trustable car wash & care service shop

Address :
Car Fresh 1 @Aeon Mall Phnom Penh
Car Fresh 2 & Auto Service Center @#22, St. Sotheros, Khan Chamkarmon, Phnom Penh
Phone: 023 516 7888

Wincos Automotive Film

Wincos Automotive Film


Wincos Window Film

ហ្វីលបិទស្រោបការពារកញ្ចក់រថយន្ត Wincos ផ្ដល់ជូននូវគុណភាពដ៏ប្រសើរបំផុត នៃការការពារ ការបំភាយកម្ដៅពីព្រះអាទិត្យ ។

ហ្វីល ឬប្លាស្ទិចមានច្រើនប្រភេទ និងច្រើនពណ៌ ដែលត្រូវបានផលិតឡើង ជាមួយភាពស្រស់ស្អាត ធ្វើឲ្យរថយន្ត មានសោភ័ណ្ឌភាព ជាពិសេសវាមានមុខងារ ជួយការពារ ផ្នែកខាងក្នុងរថយន្ត ពីការកើនឡើងកម្ដៅ ។ រោងចក្រផលិតហ្វីល Wincos របស់ប្រទេសជប៉ុន បានប្រើប្រាស់បច្ចេកវិទ្យា នាំមុខគេ ដើម្បីការពារកញ្ចក់រថយន្ត និងការពារមិនឲ្យកម្ដៅ ភាយចូលផ្នែកខាងក្នុងរថយន្ត ជួយឲ្យស្បែកតាប្លូឡានអាចបន្ត មានគុណភាពល្អបានយូអង្វែង ។

ការការពារកម្ដៅព្រះអាទិត្យ

thermography_animetion_2

ហ្វីលបិទស្រោបកញ្ចក់ រារាំងមិនឲ្យកម្ដៅដ៏ក្ដៅរបស់ព្រះអាទិត្យ ភាយចូលផ្នែកខាងក្នុងរថយន្ត ហើយបង្កើតផាសុខភាព ឲ្យអ្នកបររថយន្តទាំងអស់ ។

 

ការរារាំងពន្លឺអាំហ្រ្វាបានលើសពី 90%

តើពន្លឺអាំងហ្រ្វា (Infrared Light) គឺជាអ្វី ?

អាំងហ្រ្វាជាផ្នែក នៃពន្លឺមើលមិនឃើញ (invisible spectrum) ដែលប៉ះគ្នា ជាមួយចុងពន្លឺពណ៌ក្រហម នៃផ្នែកមើលឃើញ (visible spectrum) ។ ពន្លឺអាំងហ្រ្វា មានរលកកម្តៅ អេឡិចត្រូម៉ាញ៉េទិច 800 nm – 1 mm ។

ហ្វីលបិទស្រោបការពារកញ្ចក់ឡាន Wincos  មានមុខងារពិសេស ក្នុងការរារាំងពន្លឺអាំងហ្រ្វា ជួយការពារស្បែកមនុស្ សឲ្យមានសុខភាពល្អ ។ ករណីនេះ បើទោះជាអ្នកចតឡានរបស់អ្នក នៅក្រោមកម្ដៅក្ដៅខ្លាំង យ៉ាងណាក៏ដោយ ក៏វាអាចទប់រារាំងមិនឲ្យ រលកកម្ដៅភាយចូល ផ្នែកខាងក្នុងឡានបានដែរ ។

graph_01_pc

 

ការកើនឡើងកម្ដៅផ្នែកខាងក្នុងរថយន្ត

អារម្មណ៍ក្តៅក្រហល់ក្រហាយ (scorching sensation) បង្កដោយកម្ដៅព្រះអាទិត្យ អាចត្រូវបានកាត់បន្ថយ ស្ទើរតែទាំងស្រុង ។ ស្រទាប់ហ្វីលការពារកញ្ចក់ឡាន អាចថែរក្សាសីតុណ្ហភាព ខាងក្នុងឡានឲ្យ មានផាសុខភាព ដោយសារកម្ដៅព្រះអាទិត្យ ត្រូវបានរារាំង ។

graph_02_pc

 

ការការពារកាំរស្មីអ៊ុលត្រាវីយូឡេត

តើកាំរស្មីអ៊ុលត្រាវីយូឡេត (ultraviolet rays) គឺជាអ្វី ?

អ៊ុលត្រាវីយូឡេត (UV) គឺជារលកកម្ដៅអេឡិចត្រូម៉ាញ៉េទិច ដែលមានប្រវែងពី 10 nm – 380 nm ។ អ៊ុលត្រាវីយូឡេតមានប្រវែងខ្លីជាងពន្លឺមើលឃើញ (visible light) និងវែងជាងកាំរស្មីអ៊ិច (X-Rays) ។

ហ្វីលការពារកញ្ចក់ឡាន Wincos អាចទប់ទល់នឹងកាំរស្មី UV រហូតដល់ 99% ។ កាំរស្មី UV ជារលកកម្ដៅបង្កឲ្យប៉ះពាល់ដល់ស្បែក និងភ្នែកមនុស្ស  ចំពោះរថយន្តកាំរស្មីនេះ ក៏អាចធ្វើឲ្យប៉ះពាល់ដល់អាយុកាលតាប្លូឡានផងដែរ ។

graph_03_pc

ចុចរូបភាពខាងក្រោម ចូលទៅធ្វើតេស្តហ្វីលបិទការពារកញ្ចក់ Wincos !

lineup_film_viewer_pc


PDF Download : Automotive_Film_Product_List


Car Fresh, a Japanese brand high quality and trustable car wash & care service shop

Address :
Car Fresh 1 @Aeon Mall Phnom Penh
Car Fresh 2 & Auto Service Center @#22, St. Sothearos, Khan Chamkarmon, Phnom Penh
Phone: 023 516 7888

Undercoating Agent

three bond 6153B


tb6153-tb6155b_img01

ថ្នាំបាញ់ការពារច្រេះរយះពេលយូ Three Bond ស្រោបក្រោមតួរថយន្ត ដែលមានជំនាញ ខាងប្រឆាំងភាពច្រេះ ដោយសារលោហៈធ្វើអុកស៊ីតកម្ម ។

ផលិតផល Three Bond បានផ្សាភ្ជាប់ជាមួយផ្នែកក្រោយការលក់រថយន្ត ជាង 60 ឆ្នាំកន្លងមកហើយ ។ ជាពិសេស ថ្នាំបាញ់របស់ពួកយើង ប្រើសម្រាប់ការពារច្រេះរយះពេលយូ ដែលស្រោបលើលោហៈ ផ្នែកខាងក្រោមតួឡាន ត្រូវបានទទួលការគាំទ្រ ពីសំណាក់អ្នកប្រើប្រាស់ និងចែកចាយនៅលើទីផ្សា អស់រយះពេលជាង 40 ឆ្នាំមកហើយ ។

ថ្នាំបាញ់ការពារច្រេះប្រភេទធម្មតា មិនមានភាពស្រោបជាប់ល្អ និងមិនអាចការពារច្រេះ បានយូអង្វែងនៅលើតួក្រោមរថយន្ត ។

ប្រភេទថ្នាំបាញ់ Three Bond 6155 ត្រូវបានផលិតឡើង ដើម្បីការពាររបកថ្នាំ និងមានមុខងារការពារ ប្រតិកម្មពីដីទៅផ្នែកខាងក្រោមរថយន្ត ។

សមត្ថភាពនៃការប្រឆាំងភាពច្រេះស៊ីរបស់លោហៈ ត្រូវបានកត់សម្គាល់ថា ផលិតផល Three Bond មានភាពប្រសើរ ជាងផលិតផលធម្មតា ។ ជាលទ្ធផលពិសោធន៍ នៃការប្រយុទ្ធប្រឆាំង នឹងការធ្វើអុកស៊ីតកម្មលោហៈ មានរយះពេល រហូតដល់ 500 ម៉ោង

វាត្រូវបានអ្នកជំនាញ រំពឹងទុកថាអាចការពារ ភាពច្រេះរបស់លោហៈ ក្រោមតួរថយន្ត បានរហូតដល់រយះពេល 3 ឆ្នាំ

tb6153-tb6155b_img06


Car Fresh, a Japanese brand high quality and trustable car wash & care service shop

Address :
Car Fresh 1 @Aeon Mall Phnom Penh
Car Fresh 2 & Auto Service Center @#22, St. Sotheros, Khan Chamkarmon, Phnom Penh
Phone: 023 516 7888

 

Air-Conditioner Cleaner

three bond 6721


Three Bond 6721 Size 300 ml

Three Bond 6721 Size 300 ml

ផលិតផល Three Bond 6721 ជាប្រភេទទឹកថ្នាំបាញ់ ប្រើសម្រាប់លាងសម្អាត កញ្ច្រែងត្រជាក់ របស់ម៉ាស៊ីនត្រជាក់រថយន្ត (air-conditioner evaporator) ។

អ្នកអាចប្រើទឹកថ្នាំនេះ បាញ់បញ្ចូលតាមផ្លូវខ្យល់ចូលម៉ាស៊ីនត្រជាក់ ទៅលាងសម្អាត កំទេចកំទីធូលីដី និងប្រភេទប៉ាក់តេរីផ្សេងៗ ដែលតែងតែកើតមាន នៅក្នុងប្រព័ន្ធកញ្រ្ចែងម៉ាស៊ីនត្រជាក់ ហើយវាបង្កឲ្យមានក្លិនមិនល្អ និងគ្មានផាសុខភាព ។

ឈប់ព្រួយបារម្មណ៍ ពីព្រោះផលិតផល Three Bond 6721 ពិតជាអាច ដោះស្រាយបញ្ហាក្លិនមិនល្អនៅក្នុងឡាន និងមានភាពងាយស្រួល ក្នុងការថែទាំម៉ាស៊ីនត្រជាក់ និងជាពិសេសទឹកថ្នាំបាញ់លាង សម្អាតប្រព័ន្ធម៉ាស៊ីនត្រជាក់ អាចធ្វើឲ្យអ្នកបរឡានទាំងអស់ មានសុខភាពល្អគ្រប់ពេលវេលា ។

បម្រើបម្រាស់ (Application) :

  • ដោះប្រអប់ដាក់ឥវ៉ាន់ក្នុងឡាន (take-off car’s box) បន្ទាប់មក បើកកង្ហារម៉ាស៊ីនត្រជាក់ (turn on air-fan) ឲ្យវិលខ្លាំង
  • យកកំប៉ុងថ្នាំបាញ់ ដែលមានទុយោភ្ជាប់ជាមួយក្បាលចុចបាញ់ (shake the can well) ទៅបំពាក់ភ្ជាប់នឹងទុយោខ្យល់នៃប្រព័ន្ធតម្រងខ្យល់ម៉ាស៊ីនត្រជាក់ (tube nozzle)

TB 6721 can remove mould, dust and germ on the evaporator by mou

  • បន្ទាប់ពីបាញ់ថ្នាំទៅលាងសម្អាតរួចរាល់ ត្រូវបន្តឲ្យកង្ហារម៉ាស៊ីនត្រជាក់វិល 5 – 10 នាទី រហូតដល់ពេលសារធាតុគីមីរបស់ថ្នាំ អាចលាងសម្អាតក្អែល និងបាក់តេរីផ្សេងហើយ នោះទឹកកង្វក់នឹងហូរចេញក្រៅពីទុយោហឺយម៉ាស៊ីនត្រជាក់ នៅផ្នែកខាងក្រោមឡាន (សូមមើលរូបភាព)
  • ដំណាក់កាលចុងក្រោយ ត្រូវបញ្ឆេះម៉ាស៊ីនឡាន បើកម៉ាស៊ីនត្រជាក់ រយះពេល 15 នាទី ។ អ្នកនឹងទទួលបាននូវផាសុខភាពផ្លូវដង្ហើម និងក្លិនក្រអូបនៅផ្នែកខាងក្នុងឡានរបស់អ្នក ។

TB 6721 can remove mould, dust and germ on the evaporator by mou

 


Car Fresh, a Japanese brand high quality and trustable car wash & care service shop

Address :
Car Fresh 1 @Aeon Mall Phnom Penh
Car Fresh 2 & Auto Service Center @#22, St. Sothearos, Khan Chamkarmon, Phnom Penh
Phone: 023 516 7888

Engine Room Coating

three bond 6501E


TB 6721 can remove mould, dust and germ on the evaporator by mouផលិតផល Three Bond 6501 គឺជាប្រភេទទឹកថ្នាំបាញ់ ការពារជ័រប្លាស្ទិច ដែលប្រើសម្រាប់ហំព័ទ្ធ ម៉ាស៊ីនរថយន្ត (engine-vicinity) និងជ័រដែលស្ថិតនៅក្បែរ បរិវេណម៉ាស៊ីន ដូចជាប្រអប់ហ្វុយស៊ីប និងប្រអប់អាគុយជាដើម (parts surrounding engine) ។ ជាធម្មតា ដោយសារកម្តៅដ៏ក្ដៅ ពីម៉ាស៊ីនរថយន្ត បណ្ដាលឲ្យប្រអប់ និងគម្របប្លាស្ទិចទាំងនោះ មានការហើរពណ៌ (colorless), ប្រឡាក់ប្រេងម៉ាស៊ីន (oil build-up) និងប្រឡាក់ដីភក់ខាប់ស្អិតជាប់ (muddy water) ពិបាកក្នុងការសម្អាត ។ល។

 

ផលិតផល Three Bond 6501 បង្កើតឡើងសម្រាប់ជួយឲ្យ អ្នកបរឡានទាំងអស់ មានភាពងាយស្រួល ក្នុងការធ្វើតំហែទាំរថយន្ត និងរក្សាភាពស្រស់ស្អាត ដល់រថយន្តបានយូអង្វែង ។

រូបភាពខាងក្រោម ជាឧទាហរណ៍ នៃបង្រ្គប់ប្លាស្ទិចហំព័ទ្ធម៉ាស៊ីន ដែលមានបានប្រើទឹកថ្នាំបាញ់ការពារ និងប្លាស្ទិចដែលបានប្រើប្រាស់ផលិតផលថ្នាំបាញ់ការពារ !

TB 6721 can remove mould, dust and germ on the evaporator by mou

បម្រើបម្រាស់ (Application) :

ទឹកថ្នាំបាញ់ការពារប្រភេទ Three Bond 6501 អាចប្រើប្រាស់លើ គម្របប្លាស្ទិចទាំងអស់ ស្ថិតនៅជុំវិញម៉ាស៊ីនឡាន ។ ប្រើបាញ់ការពារ កាងឡាន ថាសកង់អាលុយមីញ៉ូម និងគ្រឿងចក្រ កសិកម្មផងដែរ ។


 

Car Fresh, a Japanese brand high quality and trustable car wash & care service shop

Address :
Car Fresh 1 @Aeon Mall Phnom Penh
Car Fresh 2 & Auto Service Center @#22, St. Sotheros, Khan Chamkarmon, Phnom Penh
Phone: 023 516 7888

Why WINCOS

Why WINCOS


តើ Wincos គឺជាអ្វី ?

main_04_pc

Lintech គឺជារោងចក្រនាំមុខគេរបស់ប្រទេសជប៉ុន ខាងផ្នែកហ្វីលបិទទប់សំពាធ (pressure-sensitive adhesive materials) ។ ខ្សែចង្វាក់ផលិតកម្មរបស់រោងចក្រ Lintech ត្រូវបានគ្របដណ្ដប់ លើផលិតផលសម្បូរបែបជាច្រើនដូចជា ក្រដាសស្អិត (adhesive papers) និង ហ្វីល (films) ប្រើសម្រាប់ភ្ជិត និងបិទស្លាក។ ចំណែករថយន្ត ប្រើប្រាស់ ហ្វីលបិទស្រោប ការពារកញ្ចក់ (adhesive products) និងការពារកញ្ចក់ LCD ជាដើម ។

ដោយប្រើស្នាដៃដ៏សម្បើម និងភាពរឹងមាំ នៃបច្ចេកវិទ្យារបស់យើង ដែលបានបណ្ដុះបណ្ដាល ក្នុងវិស័យអស់ទាំងនេះ យើងដើរទៅមុខជានិច្ចក្នុងការអភិវឌ្ឍន៍ ការផលិត និងទីផ្សារនៃផលិតផល WINCOS ពោលគឺ ហ្វីលបង្អួចគុណភាពខ្ពស់ សម្រាប់អាគារ និងរថយន្ត ។

index_ph02

ពួកយើងគឺជារោងចក្រផលិតហ្វីលទី១ ដែលបានផលិតហ្វីល ឬប្លាស្ទិចបិទ ប្រើបច្ចេកវិទ្យាកម្ដៅអាំងហ្រ្វា (infrared radiation technology) សម្រាប់បិទការពារកញ្ចក់រថយន្ត ។ ហើយបច្ចេកវិទ្យាមួយនេះ ក៏ត្រូវបានប្រើប្រាស់ផងដែរ ទៅលើការការពារ កញ្ចក់អគារខ្ពស់ៗជាច្រើន ដែលពួកយើងបាន ទទួលជោគជ័យ នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ។

យើងបានផ្ដល់ឲ្យអតិជននូវផលិតផល Wincos ដែលជាផលិតផល មានគុណភាពខ្ពស់ និងប្រើប្រាស់បាន រយះពេលយូអង្វែង ។


Car Fresh, a Japanese brand high quality and trustable car wash & care service shop

Address :
Car Fresh 1 @Aeon Mall Phnom Penh
Car Fresh 2 & Auto Service Center @#22, St. Sothearos, Khan Chamkarmon, Phnom Penh
Phone: 023 516 7888